ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម  និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ  
ថ្ងៃទី ៖ 01-08-2024, ដោយ​​ Dara007 , 160 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែនថ្លែងថា បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម  និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ  ព្រោះកម្ពុជាបានឆ្លងកាត់រួចមកហើយ ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានា ដែលឈានដល់ការទទួលបាននូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។

សម្ដេចបានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាម ទាមទារឱ្យមានការចូលរួមពីភាគីទាំងអស់ ជាក់ស្តែង យើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ ដូចករណីភាគីខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។

សម្ដេចតេជោបានស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ ទាំងយោធា ទាំងនយោបាយ និងការទូត ដើម្បីស្វែងរកសន្តិភាពដោយមិនបោះបង់ចោលភាគីណាមួយ។

នៅក្នុងវេទិកាអាស៊ាន សម្ដេចសូមឱ្យភាគីមីយ៉ាន់ម៉ាគិតគូរឱ្យបានហ្មត់ចត់ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួន មកចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ចៀសវាងកុំឱ្យកៅអីនៅទំនេរ។ មីយ៉ាន់ម៉ាត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ាជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានា ដែលមីយ៉ាន់ម៉ាមានទំនាក់ទំនងជាមួយ។

សម្តេចតេជោ បានអរគុណដល់ មីយ៉ាន់ម៉ា ដែលបានផ្តល់ការទុកចិត្តមកលើកម្ពុជា និង បានគូសបញ្ជាក់ថា សម្តេចបានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាធ្លាប់មាន ក្នុងកិច្ចខិតខំជួយនិងគាំទ្រមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន។ កម្ពុជាពុំមានផលប្រយោជន៍យុទ្ធសាស្រ្ត នយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេ ចំពោះការប្រឹងប្រែងជួយនេះ ។

បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម  និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ  ព្រោះកម្ពុជាបានឆ្លងកាត់រួចមកហើយ ។ ជាមួយគ្នានេះ សម្តេចតេជោបានអរគុណ លោក U Ko Ko Hlaing ដែលបានជម្រាបជូនសម្ដេចពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។ លោកបានអរគុណចំពោះកម្ពុជាដែលគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន។ លោកចាត់ទុកថា កម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។

លោកបានរំលឹកពីទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ដែលពេលនោះឯកឧត្តមក៏បានចូលរួមក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយលោក Min Aung Hlaing ផងដែរ។

លោកចាត់ទុក សម្ដេចតេជោជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន។

លោកបេសកជនពិសេស បានគូសបញ្ជាក់ថា សម្ដេចតេជោ និងកម្ពុជាបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា។

លោក ក៏បានរំលឹកអំពីជំនួបដ៏មានសារៈសំខាន់រវាងសម្ដេចតេជោ និង លោក នាយឧត្តម សេនីយ៍ជាន់ខ្ពស់ Min Aung Hlaing តាមប្រព័ន្ធវីដេអូ កាលពីខែឧសភាកន្លងទៅនេះ ដែលថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់កម្ពុជា ធ្វើឱ្យសភាពការណ៍នៅមីយ៉ាន់ម៉ាវិលមករកប្រក្រតីភាពឡើងវិញ។

លោក U Ko Ko Hlaing បានជម្រាបជូនសម្ដេច អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដូចជាសភាពការណ៍យោធា ការរៀបចំការបោះឆ្នោតជាដើម។ លោកក៏បានជម្រាបជូនពីភាពជឿនលឿននៃវិស័យការទូតរបស់មីយ៉ាន់ម៉ា ជាពិសេសក្នុងវេទិកាអាស៊ាន និងវេទិកាតំបន់ដែលមីយ៉ាន់ម៉ាបានចូលរួម។

លោកបានបញ្ជាក់ថាមីយ៉ាន់ម៉ាបានសហការយ៉ាងល្អជាមួយមជ្ឈមណ្ឌលអាស៊ាន AHA និង បានទទួលជំនួយពីកម្ពុជា នៅក្នុងអំឡុងពេលេជំងឺកូវីដ១៩ និង គ្រោះធម្មជាតិខ្យល់ព្យុះ។

លោកក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះជំនួយទ្វេភាគី និង ការគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន ដោយឯកឧត្តមចាត់ទុកថាបើគ្មានការគាំទ្រពីភាគីកម្ពុជានោះទេ នោះអាស៊ានពុំមានកុងសង់ស៊ីស នៅក្នុងបញ្ហាមីយ៉ាន់ម៉ានោះទេ នៅក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាឆ្នាំ២០២១។

លោក លើកឡើងថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដោយបានត្រឹមត្រូវ សេរីនិងយុត្តិធម៌ ដើម្បីប្រែក្លាយមីយ៉ាន់ម៉ាឱ្យមានប្រជាធិបតេយ្យដោយការទទួលខុសត្រូវ។

លោក សង្ឃឹមថាក្រោយការបោះឆ្នោតខាងមុខ ស្ថានភាពមីយ៉ាន់ម៉ា នឹងប្រសើរឡើង ហើយប្រទេសទាំងពីរនឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕  

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com