ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស ថេត ប្រាប់នគរបាលទាំងអស់មិនត្រូវនិយាយរឿងសម្ងាត់ផ្ទៃក្នុងជាតិឱ្យបរទេសដឹងទេ
ថ្ងៃទី ៖ 31-07-2024, ដោយ​​ admin , 208 Views
                     
តាកែវ : លោក ស ថេត ប្រាប់នគរបាលទាំងអស់មិនត្រូវនិយាយរឿងសម្ងាត់ផ្ទៃក្នុងរបស់ជាតិឱ្យបរទេសដឹងនោះទេ ព្រោះអាចនឹងគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ និងឈានទៅបែកបាក់សង្គមជាតិមួយ។

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនៃស្នងការនគរបាលខេត្ដតាកែវ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យការពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាពឱ្យបានរឹងមាំ ដើម្បីរួមគ្នាធ្វើ និងរួមគ្នាដោះស្រាយទាំងវិជ្ជមាន និងអវិជ្ជមាន។

លោក ស ថេត បានបញ្ជាក់ថា នគរបាលគឺត្រូវគោរពវិជ្ជាជីវៈ ដើម្បីរក្សាសម្ងាត់របស់ជាតិ ទើបជាកងកម្លាំងបម្រើរជាតិ និងពលរដ្ឋពិតប្រាកដ។

នាយឧត្ដមសេនីយ៍ ស ថេត បន្ថែមថា ប្រសិនបើនគរបាលធ្វើផ្ទុយពីនេះ គឺមិនសាកសមជាមន្ដ្រីនគរបាលជាតិនោះទេ ដោយយករឿងផ្ទៃក្នុងរបស់ជាតិសំខាន់ៗទៅបង្ហើបប្រាប់អ្នកដ៏ទៃឱ្យគេជួយផ្សព្វផ្សាយអាក្រក់នេះធ្វើដើម្បីអ្វី។

លោក បន្ដថា ការចូលរួមជាមតិយោបល់ដើម្បីស្ថាបនា អង្គភាពត្រូវទទួលយកសម្រាប់កែតម្រូវ ព្រោះគ្មានអ្នកណាម្នាក់ធ្វើគ្មានកំហុសនោះទេ។ ជាមួយគ្នានេះ លោក ស ថេត បានជំរុញឱ្យពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កភាពកក់ក្ដៅ និងសេចក្ដីទុលចិត្ដពីប្រជាពលរដ្ឋផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com