ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះដែលមិនអាចធ្វើឡើងដោយតឹងរឹងហួសហេតុពេកនោះទេ ដែលយើងត្រូវចេះមានភាពបត់បែន និងអនុវត្ដមានភាពច្បាស់លាស់ ដែលមានភាពវ័យឆ្លាតរបស់មន្រ្ដីអនុវត្ដច្បាប់។
សម្ដេជធិបតីបន្ដថា ក្នុងករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គងនឹងច្បាប់ចរាចរណ៍ មន្រ្ដីនគរបាលគប្បីជួយសម្របសម្រួលដល់ពួកគាត់ និងជួយសម្រួលចរាចរណ៍ និងយករយករថយន្ដជូលគាត់ឲ្យដល់មន្ទីរពេទ្យ ដើម្បីធានាអាយុជីវិតរបស់មនុស្សជាមុនសិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការអនុគ្រោះ និងអធ្យាស្រ័យប្រកបដោយក្រមសីលធម៌ និងអស់ពីកម្លាំងកាយចិត្តនោះ គឺជាកត្តាសំខាន់បំផុត ដើម្បីស័ក្ដសមជាមន្រ្ដីម្រើដល់ប្រជាពលរដ្ឋ ។
ទន្ទឹមនេះ សម្តេចធិបតីប្រកាសថា នេះមែនជាការលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នោះទេ តែគប្បីមានការលើកលែងផងដែរ ខណៈពេលជួបករណីបែបនេះ៕