ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ គ្មានទៀតទេការវិនិយោគកាស៊ីណូថ្មីនៅក្រុងកំពត
ថ្ងៃទី ៖ 06-06-2024, ដោយ​​ Dara007 , 101 Views
                     
កំពតៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនឲ្យមានការផ្ដល់អាជ្ញាប័ណ្ណការបើកកាស៊ីណូថ្មីបន្ថែមនៅក្រុងកំពតទៀតឡើយ ដោយអនុញ្ញាតតែលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងមិនចេញអាជ្ញាបណ្ណឲ្យបង្កើតបនល្បែងកាស៊ីណូបន្តទៀតនោះទេ សម្រាប់ក្រុងខេត្តកំពត ប៉ុន្តែនឹងមានការលើកទឹកចិត្តឲ្យមានការបើកសណ្ឋាគារ កន្លែងកម្សាន្ត និងកម្មន្តសាលនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ខេត្តនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការមិនឲ្យមានការផ្ដល់អាជ្ញាប័ណ្ណការបើកកាស៊ីណូថ្មីបន្ថែមនៅក្រុងកំពតនេះ ដោយមើលឃើញថា ខេត្ដកំពតមានសក្ដានុពលផ្នែកទេសចរណ៍ និងការវិនិយោគសក្ដានុពលច្រើនបែបច្រើនយ៉ាងផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិនិយោគឱ្យបានកាន់តែច្រើន។

ទន្ទឹមនេះ សម្ដេចធិបតី បានជំរុញឱ្យខេត្ដចំនួន៤ ជាប់មាត់សមុទ្រត្រូវសហការគ្នាឱ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីទាញសក្ដានុពលផ្សេងគ្នា ដោយខេត្ដនីមួយៗត្រូវដឹងថាខ្លួនត្រូវធ្វើអ្វី ដើម្បីទាក់ទាញសក្ដានុពលរបស់ខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតហុងគ្រី នឹងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com