ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សមត្ថកិច្ចបានសម្រុកចូលទៅគ្រប់គ្រងស្ថានការណ៍នៃការឆាបឆេះឃ្លាំងស្តុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ គ្រាដែលស្ថានភាពផ្ទុះមានភាពស្ងប់ស្ងាត់
ថ្ងៃទី ៖ 27-04-2024, ដោយ​​ Dara007 , 117 Views
                     
ភ្នំពេញ : ស្នូរផ្ទុះបានថមថយ សមត្ថកិច្ចជំនាញបានសម្រុកចូលដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យដែលកំពុងតែឆាបឆេះឃ្លាំងស្តុកគ្រាប់យុទ្ធភណ្ឌនៅក្នុងទីបញ្ជាការយោធភូមិភាគទី៣ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ឱ្យមានលក្ខណៈប្រក្រតីឡើងវិញ នេះបើយោងតាមសម្តីរបស់មន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ។

សមត្ថកិច្ចនិយាយក្នុងលក្ខខណ្ឌមិនចេញឈ្មោះបានឱ្យដឹងថា នៅម៉ោងប្រមាណជា៤និង៤៤នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ស្នូរគ្រាប់បានស្ងប់ស្ងាត់(លែងផ្ទុះ) សមត្ថកិច្ចជំនាញមាន កម្លាំងអាវុធហត្ថ នគរបាលនិងអង្គភាព៧១១ដែលត្រៀមបង្ការ បានសម្រុកចូលទៅចំនុចទីតាំងឃ្លាំងស្តុកគ្រាប់នោះដើម្បីធ្វើការបាញ់ទឹកសន្ធាប់ឱ្យភ្លើងរលត់ ស្រប់ពេលនោះដែរភ្លៀងក៏បានបង្អុរធ្លាក់ហាក់ជួយស្រោចស្រពនិងបាញ់ពន្លត់ជាមួយសមត្ថកិច្ចផងដែរ ជាលទ្ធផលបឋមបានបង្ហើបថាសមត្ថកិច្ចយើងបានគ្រប់គ្រងស្ថានការណ៍បានហើយ។

តែទន្ទឹមនឹងការគ្រប់គ្រងសភាពការណ៍បាន ប្រភពបានបង្ហើបពីដំណឹងអកុសលជុំវិញនៃការផ្ទុះនិងឆេះឃ្លាំងគ្រាប់នេះថា មានមន្ត្រីយោធាយ៉ាងតិច២០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ គ្រាដែលពួកគេកំពុងរៀបចំទុកដាក់គ្រាប់ដែលចល័តមកពីខេត្តកោះកុង និងបងប្អូនប្រជាពលរដ្ឋជិតខាងជាច្រើននាក់រួមទាំងកុមារផងដែរបានរងរបួសហើយកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ។

សូមរំលឹកថា ឃ្លាំងផ្ទុកគ្រាប់យុទ្ធភណ្ឌក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានរងការឆាបឆេះ គ្រាដែលគ្រាប់ធុនធំមួយគ្រាប់បានផ្ទុះនិងគ្រាប់ធុនតូចជាច្រើនគ្រាប់ផ្សេងទៀតបានផ្ទុះបន្តបន្ទាប់ ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណជា២និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថាសម្តេចធិបតី៖ កាតព្វកិច្ចរដ្ឋ និងវិស័យឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព ព្រោះស្ថាប័នរដ្ឋមិនចង់ដើរតួនាទីជាឆ្មា ហើយវិស័យឯកជាកណ្តុរនោះទេ គឺចង់ឱ្យធ្វើជាឆ្មាទាំងអស់គ្នា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com