ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី បញ្ជាមិនឱ្យរុះរើសាលាដូង
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Admin , 41 Views
                     
ភ្នំពេញៈ សម្ដេចធិបតី បញ្ជាមិនឱ្យរុះរើសាលាដូង និងសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែផងដែរ។

ថ្លែង ក្នុងឱកាសសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង ១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាសម្រេចមិនឱ្យរុះរើសាលាដូងរបស់សេដ្ឋីអត់ទ្រព្យ អ៊ុក វណ្ណដេ នៅលើភ្នំគិរីរម្យ នោះឡើយ ព្រមទាំងជួយឧបត្ថម្ភសាលាប្រចាំខែទៀត ក្រោយសម្តេចក៏បានហៅលោកមកជួបផ្ទាល់ផងដែរ។

សម្តេចធិបតី បានកោតសរសើរលោក អ៊ុក វណ្ណដេ ដែលប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពស្មោះត្រង់ មានឆន្ទៈជួយមនុស្ស ហើយបានពុះពារដើម្បីជួយក្មេងៗ។ អ៊ុក វណ្ណដេ គ្មានថវិកាច្រើនទេ ពោលផ្តើមចេញជិត១០ឆ្នាំមុន ប្អូន អ៊ុក វណ្ណដេ បានធ្វើដំណើរទៅភ្នំគិរីរម្យ ដោយមើលឃើញក្មេងៗមួយចំនួនសុំទាន តាមរយៈសម្លឹងឃើញស្ថានភាពបែបនេះ អ៊ុក វណ្ណដេ ចង់ឱ្យក្មេងជាង១០០នាក់ កំពុងរស់នៅភ្នំគិរីរម្យ ទទួលបានការអប់រំបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គ្រានោះ ប្អូន អ៊ុក វណ្ណដេ បានចាប់ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់ក្មួយៗជាង១៥០នាក់ នៅក្នុងភូមិ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារតែទឹកចិត្ត និងឆន្ទៈ ទ្រព្យខ្លួនឯង ទើបលើកតម្លៃខ្លួនឯងបាន ហើយមានសប្បុរសជនជឿទុកចិត្តលើប្អូន អ៊ុក វណ្ណដេ ទើបសប្បុរសជននានាចូលរួមជួយសកម្មភាពរបស់ អ៊ុក វណ្ណដេ។ ចំណុចនេះជាផលដែលកើតចេញពីភាពស្មោះត្រង់ សីលធម៌ គុណធម៌ ឥរិយាបថដែលប្អូន អ៊ុក វណ្ណដេ មានពុះពពារជួយដល់មនុស្សជុំវិញខ្លួន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សូមកុំគិតថា សីលធម៌ និងគុណធម៌ មិនអាចហូបបានឱ្យសោះ ហើយបបើយើងគិតតែជ្រុងនៃទ្រព្យសម្បត្តិ គិតតែជ្រុងនៃភាពហ៉ឺហារ គឺគ្មានអ្វីនោះទេ ប៉ុន្តែ បើមានឥរិយាបថល្អ គុណភាព សីលធម៌ និងភាពស្មោះត្រង់នឹងទទួលបានការគោរព ការស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ដូច្នេះ ការអប់រំ ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ត្រូវការភាពស្មោះត្រង់ នៅពេលដែលបាត់បង់អ្វីក៏ដោយ តែមិនមានការអស់ចិត្តនោះទេ ប៉ុន្តែ នៅពេលបាត់បង់សីលធម៌ គុណធម៌ បាត់បង់ការទទួលខុសត្រូវ គឺយើងមានអ្វីទាំងអស់ ប៉ុន្តែ គ្មានអ្វីទាំងអស់ ពោលយើងនឹងបាត់បង់មនុស្សដែលយើងស្រឡាញ់ទាំងអស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមានទាំងទ្រព្យ យើងមានទាំងការគោរព និងមានទាំងការស្រឡាញ់ គឺលេខ១ បង្កើតសមិទ្ធផល ជាគុណប្រយោជន៍សម្រាប់ខ្លួនយើង សម្រាប់អ្នកដទៃ វាមិនមែនចាប់ផ្តើមទាល់តែយើងមានថវិកាច្រើននោះទេ ប៉ុន្តែ ផ្តើមចេញពីតម្លៃនៃភាពស្មោះត្រង់ ទើបមានសប្បុរសជនចូលរួមគាំទ្រសកម្មភាពបម្រើផលប្រយោជន៍សាធារណជន។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រឿងសាលាដូង មិនពាក់ព័ន្ធឧកញ៉ា ជឹង សុភាព នោះទេ ហើយសម្តេចសម្រេចមិនឱ្យរុះរើនោះឡើយ។ ខណៈទីតាំងសាលាដូងនេះ ត្រូវបានប្អូន អ៊ុក វណ្ណដេ បានខ្ចីពីក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៧ ហើយទីតាំងសាលាដូងនេះ ជាដីរបស់រដ្ឋ។

សម្តេចក៏ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com