ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កូរ៉េខាងត្បូង ជួយលើកកម្ពស់សមត្ថភាពនគរបាកកម្ពុជាលើការស៊ើបអង្កេត និងការបង្ការការឆបោកOnline Scams
ថ្ងៃទី ៖ 06-07-2026, ដោយ​​ Dara007 , 14 Views
                     
កណ្ដាលៈ កូរ៉េខាងត្បូង បានជួយលើកកម្ពស់សមត្ថភាពនគរបាកកម្ពុជាលើការស៊ើបអង្កេត និងការបង្ការការឆបោកOnline Scams ដើម្បីរួមចំណែកលើកម្ពស់គុណភាពការងារអនុវត្តច្បាប់ និងការពារសន្តិសុខជាតិជាតិ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេត និងការបង្ការការឆបោក នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិតសភានគរបាលកម្ពុជា អគ្គស្នងការដ្ឋាននគបាលកូរ៉េខាងត្បូង បានជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា ស្តីពីការស៊ើបអង្កេត និងការបង្ការការឆបោក ដោយការបណ្តុះបណ្តាលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើយុទ្ធនាការបោសសម្អាតយ៉ាងសកម្ម លើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នោះ។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី «ការស៊ើបអង្កេត និងការបង្ការការឆបោក» សម្រាប់មន្ដ្រីនគរជាតិកម្ពុជា នាពេលនេះ គឺត្រូវបានរៀងចំឡើងក្នុងពេលវេលាដ៏សមស្របបំផុត។

លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលបានកំពុងនិងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម និងកិត្តិយសរបស់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរនោះ។

នាយឧត្តមសេនីយ៍ បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រ គោរពយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជាផ្ទៃ ក្នុងវិន័យ និងបទប្បញ្ញត្តិនានា របស់បណ្ឌិតសភានគរបាលកម្ពុជា ព្រមទាំងចូលរួមគ្រប់សកម្មភាពសិក្សា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបយកចំណេះដឹងបទពិសោធ និងបច្ចេកទេសថ្មីៗពីគ្រូ បច្ចេកទេស និងអ្នកជំនាញទាំងអស់ឲ្យបានស៊ីជម្រៅ និងទូលំទូលាយជាដើម។

ពិសេសត្រូវប្រើប្រាស់ឱកាសដ៏ មានតម្លៃនេះក្នុងការផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង ពិភាក្សា និងសិក្សាពីករណីជាក់ស្តែង ជាមួយគ្រូបបង្គោលអ្នកជំនាញ និងសិក្ខាកាមដទៃទៀត ដើម្បីពង្រឹងចំណេះដឹងសមត្ថភាពវិជ្ជាជីវៈឲ្យស្រប តាមការវិវត្តនៃឧក្រិដ្ឋកម្មឌីជីថលនាពេលបច្ចុប្បន្ន។

លោកបន្ដថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ សិក្ខាកាមទាំងអស់យកចំណេះដឹងជំនាញ និងបទពិសោធដែលទទួលបាននេះទៅ អនុវត្តប្រកបដោយប្រសិទ្ធភាព នៅតាមអង្គភាពរៀងៗខ្លួន ជាពិសេសក្នុងការបង្ការ ស៊ើបអង្កេត ប្រមូល និងវិភាគភស្តុតាងឌីជីថល ការស៊ើបអង្កេតហិរញ្ញវត្ថុ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកម្ពស់គុណភាពការងារអនុវត្តច្បាប់ និងការពារសន្តិសុខជាតិជាតិ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិតសភានគរបាលកម្ពុជា ដែលមានគ្រូឯកទេសជាច្រើនមកពីប្រទេសកូរ៉េ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ ស្តីពី«ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com