ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ព្រះបដិមាលោកេសូរ (ព្រះអវលោកិតេស្វរ) ជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន បានតាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យទេសចរបានស្គាល់និងស្វែងយល់
ថ្ងៃទី ៖ 05-07-2026, ដោយ​​ Dara007 , 73 Views
                     
សៀមរាបៈ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ ស្តីពី«ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ ដែលជាព្រះពោធិសត្វដ៏ពេញនិយម ក្នុងព្រះពុទ្ធសាសនាមហាយាន ជាការរកឃើញថ្មីៗកំណាយនៅប្រាសាទតាព្រហ្ម។

លោក ភួយ សាវឿត នាយកស្តីទី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបានឱ្យដឹងថា រូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាទ មានរូបចម្លាក់ព្រះពុទ្ធអមិតាភ: នៅលើម្រាមជើង និងកជើង និងព្រះហស្ត ដែលមានកាន់កេតនភណ្ឌផ្សេងៗ ត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដីឬស្លែចេញ បន្ទាប់មកបានរៀបចំជាពិព័រណ៍ រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

លោកថា គោលបំណងសំខាន់នៃការតាំងបង្ហាញនេះ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងជាការផ្សព្វផ្សាយទៅកាន់សាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិតឱ្យបានទៅទស្សនា សិក្សាស្វែងយល់ពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈនៃគ្រឿងលម្អ និងលក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។

អ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបញ្ជាក់ថា សាធារណជននឹងបានស្វែងយល់បន្ថែម អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។

ជាក់ស្តែងព្រះលោកេសូរ ឬព្រះអវលោកិតេស្វរៈ ជាព្រះពោធិសត្វនៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វ ដែលគេនិយមគោរពបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ ក្នុងរាជព្រះបាទជ័យវម៌្មទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com