មាសធ្លាក់ថ្លៃ៥៦ដុល្លារក្នុង១ជី
ថ្ងៃទី ៖ 22-10-2025, ដោយ Dara007 , 50 Views
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២តុលាឆ្នាំ២០២៥នេះ ហាងឆេងមាសនៅកម្ពុជា មានតម្លៃ៤៩៤ដុល្លារក្នុង១ជី ដែលធ្លាក់ថ្លៃ៥៦ដុល្លារក្នុង១ជី បើធៀបនឹងកាលពីថ្ងៃទី១៧តុលាដែលមាស បានឡើងដល់កំពូលក្នុងតម្លៃ៥៥០ដុល្លារក្នុង១ជី។
អ្នកជំនាញមាសបានបញ្ជាក់ថា ការធ្លាក់ថ្លៃនេះបានកើតឡើង ខណៈតម្លៃមាសឡើងខ្ពស់ អ្នកស្តុកមាសបានបញ្ចេញមាសច្រើន ធ្វើអោយទីផ្សារមាសជន់ជោរ រួមផ្សំជាមួយកត្តានយោបាយពិភពលោក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧តុលា ហាងឆេងមាសអន្តរជាតិបានឡើងដល់ ៤៣៧៨ដុល្លារក្នុង១អោន(១អោនស្មើ៨,៣ជី) ប៉ុន្តែបានធ្លាក់មកវិញនៅថ្ងៃទី១៩តុលា នៅត្រឹម៤២០០ដុល្លារក្នុង១អោន ហើយនៅថ្ងៃទី២២តុលានេះ នៅត្រឹម៤០៨០ដុល្លារក្នុង១អោន។ កាលពីថ្ងៃទី២១តុលាមាសមានតម្លៃ៥២៥ដុល្លារក្នុង១ជីនៅក្នុងទីផ្សារខ្មែរ៕
|